Connect with us

Man UTD បញ្ចប់ភាពមិនចាញ់ក្រៅទឹកដីត្រឹម១០ប្រកួត ក្រោយចាញ់ Istanbul Basaksehir យប់មិញ

តួកគី៖ Man UTD បានចាញ់ក្រុមតួកគី Istanbul Basaksehir ដោយលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជុំទី៣ ពូល H កាលពីយប់មិញនេះ។

ក្រោយលេងបាន១៣នាទី Istanbul Basaksehir ដែលជាក្រុមទើបបង្កើតឡើងកាលឆ្នាំ១៩៩០នោះ បានបើកការនាំមុខគ្រាប់ទី១ ដោយកីឡាករ Demba Ba។ នាទី៤០គ្រាប់ទី២របស់ក្រុមម្ចាស់ផ្ទះបានកើតឡើងដោយកីឡាករ Edin Visca។ ជិតចប់តង់ទី១ទៅហើយ Martial ក៏រកបាន១គ្រាប់តាមពីក្រោយវិញ ខណៈវគ្គទី២ក្រុមទាំងសងខាងមិនមានគ្រាប់បាល់ស៊ុតទៀតឡើយ។

ក្នុងការប្រកួតនេះដែរ ក្រុមបិសាចក្រហមមានចន្លោះប្រហោងតំបន់ការពារច្រើនមែនទែនហើយពួកគេលេងដោយមិនមានទំនុកចិត្តនិងការប្រុងប្រយ័ត្នឡើយ។ លទ្ធផលនេះក៏បានបញ្ចប់ភាពមិនចាញ់ក្រៅទឹកដីរបស់ Man UTD នៅគ្រប់កម្មវិធីត្រឹម១០ប្រកួតផងដែរ។

ដោយឡែកការប្រកួត១គូទៀតក្នុងពូលជាមួយគ្នា គឺ Paris St-Germain ដែលអវត្តមាន Neymar និង Mbappe នោះបានចាញ់ RB Leipzig ក្នុងលទ្ធផល ២-១ ដែរ។

ឆ្លងកាត់ការប្រកួត៣លើក Man UTD និង RB Leipzig មាន៦ពិន្ទុ ដូចគ្នា ហើយ Paris St-Germain និង Istanbul Basaksehir មាន៣ពិន្ទុដូចគ្នាដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម