Connect with us

ក្រោយស៊ុតឱ្យ Dortmund ឈ្នះ Club Brugge ខ្សែប្រយុទ្ធ Erling Haaland តាមស្មើចំនួនគ្រាប់បាល់ Ronaldo ប្រេស៊ីលនៅ Champions League

បែលហ្ស៊ិក៖ Borussia Dortmund បានទៅយកឈ្នះ Club Brugge ដោយលទ្ធផល ៣-០ នៅក្នុងជុំទី៣ ពូល F ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League។

បន្ទាប់ពីលេងបាន១៤នាទី លើទីលាន Jan Breydel ខ្សែបម្រើ Thorgan Hazard ជាអ្នកស៊ុតគ្រាប់បើកឆាកឱ្យ Dortmund មុនពេលខ្សែប្រយុទ្ធ Erling Haaland បន្ថែម២គ្រាប់ទៀត នៅនាទី១៨ និង នាទី៣២។

ចាប់តាំងពីចូលរួមក្នុងខែមករា ឆ្នាំ ២០២០ Haaland រកបាន២៦គ្រាប់ហើយក្នុងការលេង២៨ប្រកួតឱ្យ Dortmund គិតគ្រប់កម្មវិធី។ គេក៏បានទាត់បញ្ចូលទី១៤គ្រាប់ដែរនៅ Champions League សម្រាប់ការលេង១១ប្រកួត។ វាក៏ជាកំណត់ត្រាដែល Erling Haaland តាមស្មើចំនួនគ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo de Lima និង Adriano Leite Ribeiro ផងដែរ។

ដោយឡែក នៅវគ្គទី២មិនមានការស៊ុតបញ្ចូលទីទេ ទើបលទ្ធផលខាងលើបន្តដល់ចប់ការប្រកួត។

១គូទៀតក្នុងពូលជាមួយគ្នាគឺក្រុមអ៊ីតាលី Lazio ស្មើគ្នា ១-១ នឹងក្រុមរុស្ស៊ី Zenit St. Petersburg។

ដូចនេះ ក្រោយឆ្លងកាត់៣ប្រកួតក្នុងពូល F គឺ Borussia Dortmund មាន៦ពិន្ទុឈរកំពូលតារាង Lazio មាន៥ពិន្ទុនៅលេខ២ Club Brugge មាន៤ពិន្ទុ នៅលេខ៣ ហើយ Zenit St. Petersburg មាន១ពិន្ទុ នៅបាតតារាង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម