កម្ពុជា ខាតបង់ទឹកប្រាក់ ៣៥០លានដុល្លារក្នុង១ឆ្នាំ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាបាត់បង់ថវិកាជាតិ និងឯកជន ប្រមាណ ៣៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះ ជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥នាក់ និងរបួសពី ១០-១៥នាក់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ពីតួលេខនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំបកកង់និងថែទាំរថយន្តមួយ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានយានយន្តប្រមាណ ៥លាន៨សែនគ្រឿង ក្នុងនោះ រថយន្តធុនធំ និងធុនតូច មានចំនួនជិត ៩សែនគ្រឿង៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍