Connect with us

លោក Diego Maradona ធ្វើការវះកាត់ខួរក្បាល ក្រោយទើបប្រារព្ធខួបកំណើតវ័យ៦០ឆ្នាំ

អាហ្សង់ទីន៖ វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona បានធ្វើការវះកាត់ខួរក្បាល ក្រោយទើបតែប្រារព្ធខួបកំណើតវ័យ ៦០ឆ្នាំ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានី Buenos Aires បានប្រាប់ឱ្យដឹងថា ការវះកាត់នេះ ក្រោយពីមានការហូរឈាមនៅក្នុងខួរក្បាលរបស់លោក Maradona។ ការវះកាត់បានទទួលជោគជ័យ តែលោកនឹងសម្រាកក្នុងមន្ទីរពេទ្យយ៉ាងតិច ៤៨ម៉ោងទៀត។

មានប្រភពជាច្រើនបកស្រាយផ្សេងៗគ្នាអំពីមូលហេតុដែលបណ្ដាលឱ្យ អតីតខ្សែប្រយុទ្ធជួយអាហ្សង់ទីន ឈ្នះជើងឯក FIFA World Cup 1979 រូបនេះ នេះមានបញ្ហាសុខភាពបែបនេះ។ ដោយខ្លះយល់ឃើញថា ជំងឺបេះដូងរបស់លោកបានបង្កឱ្យហូរឈាមក្នុងខួរក្បាល ហើយខ្លះទៀតយល់ថា លោកមានបញ្ហាញៀននឹងគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំញៀន។

ដោយឡែក ក្រៅពីក្រុមគ្រួសារហើយ នៅមានអ្នកគាំទ្រជាច្រើនបានមកផ្ដល់កម្លាំងចិត្តដល់លោក Maradona ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម