Connect with us

ជនជាតិវៀតណាមម្នាក់ ដុតក្រដាសលើយន្តហោះ ផ្អើលអស់អ្នកដំណើរ និងអូតែស

វៀតណាម៖ បុរសម្នាក់ បានដុតក្រដាសជូតមាត់ នៅលើយន្តហោះ ត្រូវបានពិន័យជាប្រាក់ នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ក្រុងហាណូយ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។ ហេតុការណ៍នេះ ត្រូវបានអ្នកដំណើរដូចគ្នាឃើញទាន់ នឹងបានពន្លត់ភ្លាមៗ និងមិនបង្កឱ្យខូចខាតយន្តហោះនោះទេ។

សេចក្ដីប្រកាសរបស់ព្រលានយន្តហោះ បានឱ្យដឹងថា បុរសឈ្មោះ Ha Thanh បានដុតក្រដាសនៅលើជើងហោះហើរលេខ VN243 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលបម្រុងនឹងហោះហើរពីក្រុងហាណូយទៅកាន់ទីក្រុងហូជីមិញ។

ភ្លាមៗនោះ អូតែស បានរាយការណ៍ប្រាប់ពីឡុត ដើម្បីផ្អាកការហោះហើរ ខណៈយន្តហោះ មិនទាន់បានហោះឡើងផុតពីដីនៅឡើយ។ ទង្វើរបស់បុរសនេះ ត្រូវបានក្រុមហ៊ុនពិន័យបុរសនោះ ទឹកប្រាក់ចំនួន ២លានដុង (៨៦ដុល្លារអាមេរិក)៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម