Connect with us

Gerard Piqué ថា Barca មិនស្ថិតក្នុងការប្រជែង Champions League នោះទេនារដូវកាលនេះ អេស្ប៉ាញ៖ ខ្សែការពារ Gerard Piqué បានទម្លាយឱ្យដឹងថា ក្លិប Barcelona មិនស្ថិតក្នុងចំណោមក្រុមប្រជែងពានរង្វាន់ក្របខណ្ឌ UEFA Champions League ទេនៅរដូវកាលនេះ។

ខ្សែការពារសញ្ជាតិអេស្ប៉ាញខាងលើ រូបនេះបាននិយាយថា គ្រប់ក្រុមដែលលេងនៅ Champions League គឺអាចធ្វើឱ្យ Barcelona លំបាកទាំងអស់។ ខណៈក្រុមរបស់លោក Ronald Koeman ទើបតែបានយកឈ្នះលើក្រុមខ្លាំងអ៊ុយក្រែន Dynamo Kyiv ក្នុងលទ្ធផល ២ទល់នឹង១ និងបានរុញឱ្យពួកគេឡើងទៅឈរនៅកំពូលតារាងពូល G ដោយមាន ៩ពិន្ទុពេញ មិនទាន់ស្គាល់បរាជ័យនៅឡើយនោះទេ ស្របពេល Juventus តាមពីក្រោយ។

Pique បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកួតជាមួយ Dynamo Kyiv ថា៖ “វាជារឿងធម្មតាទេដែលយើងលេងពិបាកក្នុងក្របខណ្ឌ Champions League តែយ៉ាងក្ដីក្រុមនៅតែធ្វើបានល្អ”។

ទោះជាយ៉ាងណាក្ដីក្រោយឃើញទម្រង់មិនសូវល្អ Gerard Piqué ក៏យល់ថារដូវកាលប្រជែងពានរង្វាន់ Champions League ហាក់មិនមែនជារបស់ពួកគេនោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម