Connect with us

រកឃើញអ្នកប៉ះពាល់រដ្ឋមន្ត្រីការបរទេសហុងគ្រីជាង២០០នាក់ទៀត

នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសអំពីស្ថានភាព COVID-19 នៅកម្ពុជា ពោលគឺគ្មានអ្នកឆ្លង និងជាសះស្បើយថ្មីថែមឡើយ តែក្រសួងនៅបន្តរកឃើញអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីជាង ២០០ នាក់ទៀត។

ក្នុងចំណោមអ្នកដែលក្រសួងរកឃើញថាបានទាក់ទងជាមួយលោក Peter Szijjarto ២១២ នាក់ មានជនជាតិហុងគ្រី ១ នាក់ ហើយលទ្ធផលតេស្តដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមាន COVID-19 ទាំងអស់។

ដូចនេះសរុបអ្នកដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីរូបនោះមានចំនួន ៨៤០ នាក់ ហើយបើទោះជាលទ្ធផលតេស្តលើកទី១ អ្នកទាំងនោះអវិជ្ជមាន COVID-19 ក្រសួងក៏បន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន និងមានអនាម័យខ្ជាប់ខ្ជួន៕

ប្រភព៖ Hello គ្រូពេទ្យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម