Connect with us

Leicester City សាងកំណត់ត្រាថ្មីរយៈពេល៦៩ឆ្នាំ ពេលឈ្នះក្រុម Braga យប់មិញ

អង់គ្លេស៖ Leicester City បានយកឈ្នះក្រុមព័រទុយហ្គាល់ Braga ដោយលទ្ធផល ៤-០ នៅជុំទី៣ ពូល G ការប្រកួតបាល់ទាត់ UEFA Europa League កាលពីយប់មិញ។

សម្រាប់ការប្រកួតលើទឹកដីខ្លួនឯង King Power Stadium ក្រុម Leicester City បានបើកឆាកគ្រាប់ទី១ដោយ Kelechi Iheanacho នៅនាទី២១។ អូសបន្លាយដល់ នាទី៤៨នៃវគ្គទី២ ទើបមានគ្រាប់បាល់កើតឡើងទៀត ដោយ Kelechi Iheanacho ដដែល។ នាទី៦៧ Dennis Praet បានថែមគ្រាប់ទី៣ នៅមុនពេលគ្រាប់ទី៤ ធ្វើបានដោយ James Maddison នៅនាទី៧៨។

ជ័យជម្នះនេះ ក្រុមលោក Brendan Rodgers បានសាងកំណត់ត្រាខកខានកើតមានរយៈពេល ៦៩ឆ្នាំនៅក្នុងពានអឺរ៉ុបនោះគឺការរកបាន៤គ្រាប់ក្នុងមួយប្រកួត។ លទ្ធផលនេះធ្លាប់កើតមាននៅពាន Cup Winners’ Cup ឆ្នាំ១៩៦១ ពេល Leicester យកឈ្នះ ៤-១ លើក្រុមអៀរឡង់ខាងជើង Glenavon។ វាក៏ជាការឈ្នះ៣ប្រកួតជាប់គ្នាលើកទី២នៅក្នុងពានរង្វាន់អឺរ៉ុបរបស់ Leicester City ដែរ ដោយពួកគេធ្លាប់ធ្វើបានដូចនេះកាលពីខែតុលាឆ្នាំ២០១៦ ក្នុងពាន Champions League។

ចំណែកឯការប្រកួត១គូទៀតក្នុងពូលជាមួយគ្នា គឺក្រុមអ៊ុយក្រែន Zorya ចាញ់ក្រុមក្រិក AEK Athens ដោយលទ្ធផល ៤-១។

Leicester City នៅឈរកំពូលតារាងពូល J មាន៩ពិន្ទុ ក្រុម Braga នៅលេខ២ មាន៦ពិន្ទុ ក្រុម AEK Athens មាន៣ពិន្ទុ នៅលេខ៣ ហើយ ក្រុម Zorya នៅលេខ៤មាន០ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម