Connect with us

ក្រសួងចំនួន៣ ប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌជាង ៥០០០ នាក់ នៅឆ្នាំ២០២១

ភ្នំពេញ៖ ដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០ ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានផ្អាកមួយចំនួនសម្រាប់ក្រសួងជាច្រើន, ប៉ុន្តែនៅឆ្នាំក្រោយ ក្រសួងនានា នឹងធ្វើការរៀបចំការប្រឡងជ្រើសរើសមន្ត្រីឡើងវិញ។

ក្រឡេកទៅមើលក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ សម្រាប់សិស្សនិស្សិត ប្រមាណ ៥០០០ កន្លែងឯណោះ។ នេះបើយោងតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ស្ដីពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២១។

សិស្សនិស្សិតបញ្ចប់ការសិក្សា អាចត្រៀមឯកសារទូទៅសម្រាប់ត្រៀមដាក់ពាក្យប្រឡងបាន ដែលនឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២១តទៅ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម