Connect with us

គ្រូ Real Madrid មានទំនុកចិត្តថា Sergio Ramos នឹងបន្តលេងឱ្យក្លិបតទៅទៀត

អេស្ប៉ាញ៖ គ្រូបង្វឹក Real Madrid លោក Zinedine Zidane មានទំនុកចិត្តថា ខ្សែការពារ Sergio Ramos នឹងបន្តលេងនៅក្លិបនេះតទៅទៀត បន្ទាប់ពីគេបានបង្កើនគ្រាប់បាល់ដល់១០០គ្រាប់ អំឡុងពេលប្រកួតឈ្នះក្រុម Inter Milan ៣-២ នៅ UEFA Champions League ពេលកន្លងទៅ។

Ramos រកបានគ្រាប់បាល់ទី១០០ សម្រាប់ក្រុម Real Madrid ដោយតែតបញ្ចូលទីបាល់ដែលបញ្ចូនចូលក្នុងដោយកីឡាករ Toni Kroos ធ្វើឱ្យក្រុម Real Madrid នាំមុខមុន ២-០ ។

បើទោះបីជាមានកង្វល់ខ្លះជុំវិញអនាគតរបស់ Ramos ក៏ដោយ ក៏លោក Zidane មានទំនុកចិត្តថា កីឡាកររូបនេះនឹងចុះកិច្ចសន្យាថ្មីជាមួយក្លិបបន្តទៀត។

បន្ទាប់ពីក្រុមរបស់លោកទទួលបានជ័យជម្នះ លោក Zidane បាននិយាយថា “គាត់គឺជាប្រធានក្រុម យើងចង់ឱ្យគាត់បន្តនៅទីនេះ។ អ្វីដែលគាត់ធ្វើបង្ហាញប្រាប់យើងថា គាត់តែងតែចង់នៅទីនេះ។ ខ្ញុំគ្មានការសង្ស័យទេថា គាត់នឹងបន្តនៅ និងបន្តកសាងប្រវត្តិសាស្រ្ត”។

សូមបញ្ជាក់ថា Sergio Ramos វ័យ៣៤ឆ្នាំ បានចូលរួមជាមួយក្រុម Real Madrid កាលពីឆ្នាំ២០១៥នោះ បច្ចុប្បន្នស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ដែលគ្រោងនឹងចប់នៅរដូវក្តៅនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម