Connect with us

កក្រើកទៀតហើយ! សប្ដាហ៍នេះ CBS នាំមកជូននូវជំនួប Man City ទល់នឹង Liverpool នៅលីគកំពូលអង់គ្លេស

អង់គ្លេស៖ កាន់តែជក់ចិត្ត ដិតអារម្មណ៍នៅសប្ដាហ៍នេះជាមួយការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស Premier League សប្ដាហ៍ទី៨ រវាងក្រុម Manchester City បើកទ្វារស្វាគមន៍ក្រុម Liverpool នៅទឹកដី Etihad ។

Liverpool គឺជាក្រុមការពារតំណែងជើងឯករដូវកាលមុន និងកំពុងឈរនៅកំពូលតារាង Premier League រដូវកាលនេះផងដែរ។ ចំណែក Man City គឺជាក្រុមជើងឯករងកាលពីរដូវកាល២០១៩-២០២០ ហើយបច្ចុប្បន្ន កំពុងតាមពីក្រោយក្រុមហង្សក្រហមចំនួន ០៥ពិន្ទុ នៅរដូវកាល២០២០-២០២១នេះ ជាមួយនឹងការប្រកួត១ក្នុងដៃ។

ក្រុមទាំងពីរនឹងប៉ះគ្នានៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១:៣០ យប់។ ចំពោះព័ត៌មានចុងក្រោយរបស់ក្រុមទាំងពីរឃើញថា វាជាការពិបាកក្នុងការជ្រើសរើសថាតើក្រុមណាមានប្រៀបជាងក្រុមណាណាស់ ប៉ុន្តែក្រុមទាំងពីរ សុទ្ធតែជួបនូវវិបត្តិកីឡាកររបួសច្រើនដូចគ្នា។

កីឡាករ Sergio Guero, Benjamin Mendy និង Fernando Luiz Roza នឹងអវត្តមានពីការប្រកួតនេះ សម្រាប់ក្រុម Man City ដោយសាររបួស។ Liverpool នឹងមិនមានកីឡាករ Fabio, Van Dijk, Oxlade-Chamberlain នៅក្នុងការប្រកួតថ្ងៃអាទិត្យខាងមុខនេះផងដែរ។

ប្រវត្តិជួបគ្នាប៉ុន្មានប្រកួតកន្លងទៅ ក្រុមទាំងពីរ ប៉ះគ្នាកម្រមិនមានគ្រាប់ស៊ុតគ្នាណាស់។ Man City បានឈ្នះ ៤លើក ក្នុងចំណោមការជួបគ្នា ៦លើកចុងក្រោយ ក្នុងនោះ គិតទាំងជ័យជម្នះលើ Liverpool ដោយលទ្ធផល ៤ទល់នឹង០ កាលពីខែកក្កដាកន្លងទៅ។ Man City មិនធ្លាប់ចាញ់ Liverpool នៅក្នុងផ្ទះរបស់ខ្លួននោះទេ នៅក្របខណ្ឌ Premier League ចាប់តាំងពីឆ្នាំ២០១៥មក។

“សម្រាប់ជំនួបនេះ CBS ទស្សន៍ទាយថា Man City ២-១ Liverpool”៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម