ផ្អាកសម្តែងមួយរយៈ ចាវ វៃ សម្រេចត្រឡប់មកវិញជាមួយនឹងរឿងភាគថ្មី
កម្សាន្ត៖ សេដ្ឋីនី ចាវ វៃ ឬ ព្រះនាងត្រចៀកកាំ បានចាប់ផ្តើមត្រឡប់មកវិញសាជាថ្មីជាមួយនឹងភាពយន្តដែលកំពុងដំណើរការថត “As Long As We Are Together”។ ភាពយន្តនេះបានឆ្លុះបញ្ចាំងពីជីវិតប្តីប្រពន្ធមួយគូដែលត្រូវរ៉ាប់រងការងារជាច្រើនដូចជាការចិញ្ចឹមកូន ការមើលថែទាំឪពុកម្តាយដែលមានវ័យចាស់ជរាជាដើម។ គួររម្លឹកដែរថា ក្រោយសម្រាកអស់មួយរយៈ ភាពយន្តចុងក្រោយដែល ចាវ វៃ បានសម្តែងគឺនៅឆ្នាំ ២០១៥ ក្នុងរឿងភាគ “Tiger Mom”។
មកទល់ពេលនេះ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនារឿងភាគថ្មីរបស់ ចាវ វៃ និងចង់ដឹងពីសាច់រឿងយ៉ាងអន្ទះសា ស្របពេលនោះដែរក៏មានអ្នកគាំទ្រមួយចំនួនបាននិយាយថាពួកគេជឿជាក់រឿង “As Long As We Are Together” មួយនេះប្រាកដជាល្អមើល ព្រោះរឿងដែល ចាវ វៃ ទទួលទាំងប៉ុន្មានគឺសុទ្ធជាការងារតែផ្តល់នូវគុណភាព៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍