អេលីត សាន់ ប្តេជ្ញាយកជ័យជម្នះនិងប្រាក់លានពី ឈុត សេរីវាន់ថង ឱ្យបាន
ភ្នំពេញ៖ អេលីត សាន់ អ្នកប្រដាល់គុនខ្មែរនៃក្លិប ប៉ែន កាក់គុនខ្មែរ បានបង្ហាញពីការតាំងចិត្តខ្ពស់ សម្រាប់ឱកាសប្រកួតជាមួយ ឈុត សេរីវាន់ថង ជាលើកទី២ បន្ទាប់ពីធ្លាប់ចាញ់ពិន្ទុ កាលពីជាង១ឆ្នាំមុនក្នុងការប្រកួតដណ្តើមពានលោកគ្រូ ម៉ា សេរី ។
ជំនួបលើកនេះកូនសិស្សរបស់លោក ស៊ន អេលីត បានបញ្ជាក់ថា រូបគេត្រៀមបានយ៉ាងល្អ ដោយតាំងចិត្តថាការប្រកួតនេះនឹងប្រឹងឱ្យអស់ពីសមត្ថភាព ហើយអាចនឹងមាននរណា ម្នាក់ត្រូវចុះចាញ់មុនចប់ពេញ៥ទឹក។
អេលីត សាន់ ធ្លាប់ចាញ់ពិន្ទុរាហ៊ូមាស ឈុត សេរីវាន់ថង ក្រោយប្រកួតយ៉ាងជក់ចិត្ត ពេញ៥ទឹក កាលពីពាក់កណ្តាលឆ្នាំ ២០១៩ ក្នុងការប្រកួតដណ្តើមពានលោកគ្រូ ម៉ា សេរី នាសង្វៀន CNC ។
សូមបញ្ជាក់ថា ការប្រកួតរវាង អេលីត សាន់ និង ឈុត សេរីវាន់ថង លើកទី២នេះនឹង ធ្វើឡើងនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ២០២០ ក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាប៉ាវ ចាប់ពីម៉ោង ២ និង ៣០ នាទីរសៀល ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍