Connect with us

ឡាវ ចាប់ផ្ដើមដាក់ឱ្យដំណើរការវារីអគ្គិសនីថ្មី១ទៀត នៅខេត្តជាប់ប្រទេសកម្ពុជា

ឡាវ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសឡាវ បានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីមួយ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ស្ថិតនៅជិតល្បាក់ខោន ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។

គម្រោងឈ្មោះ Don Sahong Hydropower Project គ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី Mega First Corp Bhd ដែលទទួលការអនុញ្ញាតពីរដ្ឋាភិបាលឡាវ។ គម្រោងនេះ ប្រតិបត្តិការរយៈពេល ២៥ឆ្នាំ ពោលគឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០៤៥។

គម្រោងវារីអគ្គិសនី Don Sahong ស្ថិតនៅលើទន្លេមេគង្គ ដែលប្រើប្រាស់ទឹកប្រាក់កសាងអស់ប្រមាណ ៤០០លានដុល្លារអាមេរិក បន្ទាប់ពីចាប់ផ្ដើមការដ្ឋានសងសង់នៅខែមករា ឆ្នាំ២០១៦។ វាមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ២៦០ មេហ្គាវ៉ាត់៕

ប្រភព៖ Laotian Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម