Connect with us

តួឯកស្រីក្នុងរឿង “ម៉ែក្មេកកាច ប៉ះកូនប្រសារឆ្នាស់” ជោគជ័យខ្លាំងក្នុងការសម្តែងលើទឹកដីប្រទេសចិន

ហុងកុង៖ Myolie Wu ជាតារាសម្តែងមួយរូបដែលមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈលើទឹកដី ហុងកុង ដោយសារតែទេពកោសល្យពេញខ្លួនបានធ្វើឱ្យនាងទទួលបានអ្នកគាំទ្រពីបណ្តាប្រទេសនានាជាច្រើនទាំងក្នុង និងក្រៅប្រទេស។ Myolie មានសមត្ថភាពសម្តែងបានគ្រប់តួអង្គមិនថាកម្សត់ កាចឆ្នាសឆ្នើម ឬ អាឡិកអាឡក់ឡើយ គឺនាងអាចធ្វើបានថែមទាំងសម្តែងបានល្អទៀត។

កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង ប៉ុន្តែ Myolie បែរជាសម្រេចចិត្តផ្អាកពីវិស័យសិល្បៈដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកជំនួយមួយរូបដោយទទួលបានកូនប្រុស ២ នាក់ដែលកូនមានអាយុ ៣ ឆ្នាំ និងកូនប្អូនអាយុ ១១ ឆ្នាំ។ ការសម្រេចចិត្តបង្កើតគ្រួសារដ៏កក់ក្តៅនេះ នាងបានលះបង់សិល្បៈអស់មួយរយៈធំ មកទល់ពេលនេះ Myolie បានចូលប្រឡូកក្នុងសិល្បៈវិញបណ្តើរៗហើយដោយអ្នកគាំទ្រជាច្រើនមានការនឹករលឹកនាងជាខ្លាំង។

សម្រាប់ភាពយន្តថ្មីលើកនេះ Myolie ត្រូវបានសម្តែងនៅទឹកដីប្រទេសចិន ដោយសារក្រៀមភាសារបស់នាងនិយាយបានល្អខ្លាំងពេកធ្វើឱ្យនាងទទួលបានជោគជ័យមិនធម្មតាលើទឹកដីប្រទេសចិនថែមទាំងធ្វើឱ្យមនុស្សជាច្រើនមានការយល់ច្រឡំថានាងជាអ្នកស្រុកនៅទីនោះទៀតផង។ យ៉ាងណាក្តី តារាសម្តែងដែលមានដើមកំណើតពីហុងកុងនេះបានបញ្ជាក់ខ្លះៗពីឈុតសម្តែងដែលហាក់កម្សត់ និងតម្រូវឱ្យនាងដាក់មនោសញ្ចេតនាដើម្បីស្រែកយំឱ្យដូចពិតៗ។

ក្នុងឈុតឆាកកម្សត់មួយដែលមហាជនចាប់អារម្មណ៍ជាងគេដោយសារនាងសម្តែងបានល្អពេក Myolie បានបកស្រាយថា មូលហេតុដែលនាងស្រែកយំកម្សត់ដាក់អារម្មណ៍បានល្អបែបនេះដោយសាររយៈពេលដែលនាងត្រូវធ្វើការនៅប្រទេសចិននោះ នាងត្រូវបែកពីកូនប្រុសធំ និងស្វាមីនៅស្រុកកំណើត ដោយក្តីនឹករលឹកខ្លាំងពេកទើបនាងបានបញ្ចូលអារម្មណ៍ទាំងនោះក្នុងសាច់រឿងទើបលទ្ធផលចេញមកល្អបែបនេះ។

គួរបញ្ជាក់ដែរថា ខណៈពេលដែលនាងមមាញឹកក្នុងការសម្តែងនៅទឹកដីប្រទេសចិននេះ កូនប្រុងច្បងដែលមានអាយុ ៣ ឆ្នាំរបស់នាងគឺស្វាមីនាងជាអ្នកមើលថែ រីឯកូនប្រុសពៅដែលមានអាយុ ១ ឆ្នាំវិញគឺនាងបានយកទៅធ្វើការជាមួយដោយធ្វើការបណ្តើរ មើលកូនបណ្តើរ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម