Connect with us

ភិក្ខុវជិរប្បញ្ញោ គូ សុភាព អ្នកផ្តល់ដំបូន្មានក្នុងកម្មវិធី “អាហារផ្លូវចិត្ត” របស់ MyTV ទទួលបានរូបគំនូរខ្មៅដៃដ៏រស់រវើកពីអ្នកគាំទ្រ

ភ្នំពេញ៖ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ត្រូវបានមហាជនស្គាល់ និងគោរពជាខ្លាំងតាមរយៈការផ្សព្វផ្សាយធម៌អប់រំផ្លូវចិត្តនៅលើបណ្តាញសង្គម និងក្នុងកម្មវិធីទូរទស្សន៍”អាហារផ្លូវចិត្ត” របស់ MyTV ដែលទទួលបានការគាំទ្រជាច្រើន និងជាចំណែកមួយបានជួយដល់ឧបាសក ឧបាសិកា ជាច្រើនរូបឱ្យមានអារម្មណ៍ធូរស្បើយពីសម្ពាធផ្លូវចិត្ត។ ដោយក្តីគោរពលើភិក្ខុវជិរប្បញ្ញោ គូ សុភាព បែបនេះហើយទើបវិចិត្រករមួយរូបបានបញ្ចេញស្នាដៃគូររូបភិក្ខុវជិរប្បញ្ញោ គូ សុភាព បានយ៉ាងរស់រវើកហាក់បីដូចមនុស្សពិតៗជាហេតុធ្វើឱ្យមនុស្សជាច្រើននាំគ្នាលាន់មាត់សរសើរគ្រប់ៗគ្នាតែម្តង។

រូបគំនូរដែលបានបន្សល់ឈ្មោះអ្នកគូរ សា យ៉ាវ ត្រូវបានភិក្ខុវជិរប្បញ្ញោ គូ សុភាព ចែករំលែកលើផេកហ្វេសបុក ដោយមានអ្នកខ្លះសរសើរថាទឹកដៃកម្ររកចន្លោះគ្មាន។ ហើយទឹកដៃមួយនេះដែរ ក៏ត្រូវបានអ្នកខ្លះសរសើរមិនដាច់ពីមាត់ទៀតថាកម្រនឹងមានអ្នកដែលមានទឹកដៃវិសេសវិសាលបែបនេះណាស់។

គួរបញ្ជាក់ដែរថា គំនូរខ្មៅនេះមួយនេះបានទទួលការ Like រហូតដល់ ៨៣K ឯណោះគ្រាន់តែភិក្ខុវជិរប្បញ្ញោ គូ សុភាព ធ្វើការចែករំលែកបាន ១ ថ្ងៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម