Connect with us

ប្រធាន FIFA ផ្ញើលិខិតថ្លែងអំណរគុណដល់សហព័ន្ធបាល់ទាត់កម្ពុជា

ភ្នំពេញ៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានផ្ញើលិខិតមួយតាមរយៈលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជូនដល់ក្លិបបាល់ទាត់បឹងកេត ដែលបានក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២០ និងសហព័ន្ធបាល់ទាត់កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ។

លិខិតដែលផ្សាយនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្លិបបឹងកេតនេះ ក្រៅពីអបអរសាទរដល់ក្លិបបឹងកេតហើយនោះ ក៏មានខ្លឹមសារថា៖ “ជំនួសនាមឱ្យសហគមន៍បាល់ទាត់អន្តរជាតិនេះ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីអរគុណដល់ឯកឧត្តម (សៅ សុខា) និងសហព័ន្ធរបស់ឯកឧត្តម សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍ និងការធ្វើឱ្យរីកចម្រើននូវវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា, ក្នុងតំបន់ និង នៅជុំវិញពិភពលោកផងដែរ”៕

ប្រភព៖ បឹងកេត

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម