Connect with us

ព្រឹកនេះរកឃើញអ្នកមានជំងឺវីរុសកូវីដ-១៩ថ្មី ២នាក់បន្ថែមទៀត និងជាសះស្បើយចំនួន២នាក់

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ គិតត្រឹមម៉ោង៧ព្រឹក  ក្រសួងបានរកឃើញថាករណីអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរដែលធ្វើដំណើរមកពីប្រទេសក្រៅ។

អ្នកជាសះស្បើយចំនួន២នាក់ ជាស្រ្តីជនជាតិខ្មែរ និងបុរសជនជាតិខ្មែរ ដែលបានធ្វើតេស្តឃើញថាអវិជ្ជមានចំនួន២ដង។

*បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ អាស័យដ្ឋានស្នាក់នៅ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ និង បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បុរសទាំន២នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្តហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តសំណាកឃើញថាមានវិជ្ជមានវីរុសជំងឺកូវីដ-១៩ ដោយផ្តល់យោបល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបលនៅមន្ទីមិត្តភាព-ខ្មែរសូវៀត។

សម្រាប់អ្នកដែលធ្វើដំណើរលើយន្តហោះជាមួយបុរសជនជាតិខ្មែរទាំង២នាក់ ដែលមានវីរុសកូវីដ-១៩ មានចំនួន១០៧នាក់ រីឯអ្នករួមដំណើរជាមួយ មានចំនួន១០៥នាក់ ដែលបានធ្វើតេស្តអវិជ្ជមាន ចំនួន៣០នាក់ កំពុងដាក់ឱ្យនៅចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងវិទ្យាល័យបុរី១០០ខ្នង សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ មានចំនួន១៧នាក់នាក់ នៅក្នុងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន១នាក់ នៅក្នុងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ៥៩នាក់។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៖
*ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩  មានចំនួន២៨៨នាក់ នៅក្នុងនោះមាន (ស្ត្រី ៥៨នាក់ និង បុរស ២៣០នាក់)។

*សរុបអ្នកមានវីរុសកូវីដ-១៩ ទាំងអស់មានចំនួន ២៩៤នាក់ ក្នុងនោះមាន ( ស្ត្រី ៦០នាក់ និង បុរស ២៣៤នាក់)។

*សម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព-ខ្មែរសូវៀត រាជធានីភ្នំពេញ មានចំនួន៦នាក់ (បុរសជនជាតិខ្មែរ ០២នាក់ ស្ត្រីជនជាតិខ្មែរ  ០១នាក់  ស្រ្តីជនជាតិបារាំង ០១នាក់ បុរសជនជាតិឥណ្ឌា ០១នាក់ និង បុរសជនជាតិប៉ាគីស្ថាន ០១នាក់)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com