Connect with us

សាលាឯកជនចំនួន៦ហើយ ដែលរកឃើញថា បានពាក់ព័ន្ធនឹងរដ្ឋមន្ត្រីហុងគ្រី ដែលផ្ទុកកូវីដ១៩

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា
គិតត្រឹមយប់ថ្ងៃទី០៦ ខែវិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន ០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី។

គ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធ គិតត្រឹមយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០÷

-គ្រឹះស្ថានសិក្សាទី៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សាទី៥÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

គ្រឹះស្ថានសិក្សា គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០÷

-គ្រឹះស្ថានសិក្សាទី៤÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សាទី៣÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សាទី២÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

-គ្រឹះស្ថានសិក្សាទី១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានបន្តថា គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយៈពេល ១៤ថ្ងៃ។ លោកបន្ថែមថា លទ្ធផលតេស្តកូវីដ១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល៕

ប្រភព៖ AKP

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម