Connect with us

បណ្ដាញផ្គត់ផ្គង់អគ្គិសនី ៥០០គីឡូវ៉ាត់ តភ្ជាប់ពីឡាវមកកម្ពុជា ដាក់សម្ពោធជាផ្លូវការ

ឡាវ៖ អគ្គិសនីឡាវ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការបណ្ដាញផ្គត់ផ្គង់អគ្គិសនី ៥០០គីឡូវ៉ាត់ ពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា នៅសប្ដាហ៍នេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឡាវ លោក Khammany Inthirath និងអភិបាលខេត្តចំប៉ាក់សាក់ Vilayvong Bouddakham។

អគ្គិសនីឡាវ បានឱ្យដឹងថា គម្រោងសាងសង់បណ្ដាញផ្គត់ផ្គង់ ៥០០គីឡូវ៉ាត់ ត្រូវបានចុះហត្ថលេខារវាងអគ្គិសនីឡាវ (EDL) និង អគ្គិសនីកម្ពុជា (EDC) កាលពីពេលកន្លងទៅ។ បណ្ដាញនេះ មានប្រវែង ១៨គីឡូម៉ែត្រ តភ្ជាប់រវាងស្ថានីយអគ្គិសនីនៅស្រុក Khong ខេត្តចំប៉ាសាក់ ភ្ជាប់មកបណ្ដាញខាងកម្ពុជា ដោយឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

An existing Cambodian transmission line and substation. KT/Chor Sokunthea

សូមជម្រាបថា គម្រោងនេះ ជាការវិនិយោគរបស់អគ្គិសនីឡាវ សាងសង់ដោយក្រុមហ៊ុនចិន YEIG និង CGGC ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសកម្ពុជា៕

ប្រភព៖ Laotian Times

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com