Connect with us

តើយុទ្ធសាស្ត្រអ្វីដែលអោយកញ្ញា បេប៊ី ហក់លោតលើងខ្ពស់យ៉ាងនេះ ជាពិសេសក្បាច់រាំស៊ិចស៊ី

ស្ទើរតែមិនជឿសោះថាមួយរយះនេះ កញ្ញា បេប៊ី ហាក់បីដូចជាយីអ៊ុនឡើងកប់ពពក ព្រោះស្ទើរតែឃើញគ្រប់ស្ថានីយទូរទស្សន៍ និង បានដូរឡានទំនើបថែមទៀតផង។ អ្វីខ្លាំងជាងនេះ គឺទស្សនិកជនហាក់បីដូចជាគាំទ្រ កញ្ញា បេប៊ី សំបើមណាស់ តើកញ្ញា បេប៊ី មានយុទ្ធសាស្រ្តអ្វីដែលទាក់ទាញអារម្មណ៍ទស្សនិកជនបានច្រើនយ៉ាងនេះ ?

កញ្ញា បេប៊ី ដែលស្គាល់ថាជាពិធីការនីប្រចាំស្ថានីយទូរទស្សន៍ MYTV ហើយជាតារាចម្រៀង និង តារាសម្ដែងវ័យក្មេងស៊ិចស៊ី ធ្វើអោយមានការទាក់ទាញបំផុតពីប្រិយមិត្តអ្នកទស្សនាជាពិសេស ក្បាច់រាំ ឥឡូវនេះកញ្ញា កំពុងតែមានការទទួលកម្មវិធីតន្ត្រីជាច្រើន ដូចចុងសប្ដាហ៍នេះលោកអ្នកនឹងជួបកញា្ញ បេប៊ី នៅក្នុងកម្មវិធីតន្ត្រី ខ៉ារាប៉ាវ ស្ថានីយទូរទស្សន៍ CNC ។
កញ្ញា បេប៊ី បានបង្ហើបប្រាប់ MYTV Plus ថាការស្លៀកពាក់ស៊ិចស៊ីនេះ គឺគ្រាន់តែយើងធ្វើយ៉ាងម៉េចអោយទាន់សម័យកាលតែប៉ុណ្ណោះ តែទោះជាយ៉ាងណា កញ្ញា បេប៊ី នៅតែមិនភ្លេចសំលៀកបំពាក់បុរាណរបស់ខ្មែរនោះទេ ព្រោះកញ្ញា ស្រឡាញ់សំលៀកបំពាក់បុរាណខ្មែរណាស់ ហើយក៏សូមអរគុណ ចំពោះការគាំទ្រកន្លងមក បើខ្វះខាតអីកញ្ញានឹងកែប្រែ ។
តែមិនថ្វីនោះទេសំរាប់កញ្ញា បេប៊ី នៅតែមានការគាំទ្រ ជាពិសេសអ្នកគាំទ្រ (FUN) របស់កញ្ញា ជូនពរកញ្ញាអោយជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម