Connect with us

Harry Style ត្រូវរក្សាគម្លាតរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃក្រោយក្រុមការងារម្នាក់ពិនិត្យឃើញមានផ្ទុកវីរុសកូវីដ១៩

អាមេរិក៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានបរទេសមួយបានចុះផ្សាយថា តារាចម្រៀង Harry Styles ត្រូវបានដាក់ឱ្យរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដោយសារក្រុមការងារមួយរូបបានពិនិត្យឃើញមានផ្ទុកវីរុសកូវីដ ១៩។

Harry រួមជាមួយនឹងក្រុមការងារជាច្រើនបាននាំគ្នាប្រញាប់ប្រញាល់ធ្វើដំណើរទៅ Los Angeles សហរដ្ឋអាមេរិកដើម្បីថតខ្សែភាពយន្តមួយដែលមានចំណងជើងថា “Don’t Worry Darling”។ ក្នុងបេសកម្មនេះក្រុមការងាររបស់លោកបានជួបឧបសគ្គជាច្រើន និងបានប្រទះឃើញសមាជិកម្នាក់មានផ្ទុកវីរុសកូវីដ ១៩ កាលពីពេលថ្មីៗនេះទៀត។

ក្រោយពីពិនិត្យសុខភាពបានបញ្ជាក់ច្បាស់ហើយ ក្រុមការងារដែលជាប់ពាក់ព័ន្ធទាំងអស់ រួមទាំង Harry ត្រូវរក្សាគម្លាតរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។

គួរបញ្ជាក់ដែរថា តារាចម្រៀងវ័យ ២៦ ឆ្នាំដែលមានដើមកំណើតពីចក្រភពអង់គ្លេសដ៏ល្បីរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ តែលោកក៏មានទេពកោសល្យជាអ្នកនិពន្ធបទចម្រៀង អ្នកលេងឧបករណ៍តន្ត្រី និងសម្តែងទៀតផង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម