Connect with us

ក្រសួងអប់រំ ថា មាតាបិតាអាណាព្យាបាលប្រហែល៩០០នាក់របស់សិស្ស បានប៉ះពាល់ជាមួយរដ្ឋមន្ត្រីហុងគ្រីដែលកើតកូវីដ១៩

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្ស ប្រមាណ ៩០០នាក់ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រីដែលមានរដ្ឋមន្ត្រីដែលមានផ្ទុកជំងឺកូវីដ១៩ និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា។

ក្រសួងអប់រំ នៅថ្ងៃសោរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានធ្វើការណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលខាងលើ ផ្អាកបញ្ជូនកូនចៅទៅកាន់សាលារៀនជាបណ្ដោះអាសន្ន ចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួររំឭកថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គិតត្រឹមយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន ០៦ទៀត ពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម