Connect with us

បណ្ឌិតសភាកូរ៉េ ប្រកាសរកអ្នកមានសំណាងទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២១

ភ្នំពេញ៖ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានជូនដំណឹងអំពីកម្មវិធីអាហារូបករណ៍ទៅសិក្សានៅកូរ៉េខាងត្បូង ឆ្នាំសិក្សា២០២១ (2021 Academy of Korean Studies) សម្រាប់សិស្សនិស្សិតដែលចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅកូរ៉េខាងត្បូង។

និស្សិតដែលទទួលអាហារូបករណ៍នេះ នឹងសិក្សានៅវិទ្យាស្ថាន Graduate School of Korean Studies ដែលជាវិទ្យាស្ថានរបស់បណ្ឌិតសភា នៃការសិក្សាអំពីកូរ៉េ (Academy of Korean Studies) ដែលស្ថិតក្រោមក្រសួងអប់រំកូរ៉េខាងត្បូង។

កម្មវិធីអាហារូបករណ៍នេះ ផ្តោតលើមុខជំនាញធំៗ ៤គឺ ជំនាញមនុស្សសាស្រ្ត ជំនាញវប្បធម៌ និងសិល្បៈ ជំនាញវិទ្យាសាស្រ្តសង្គម និងជំនាញសិក្សាអំពីកូរ៉េ។ ការដាក់ពាក្យ ចាប់ផ្ដើមពីថ្ងៃជូនដំណឹងតទៅ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម