កម្ពុជា នឹងទទួលភ្លៀងខ្យល់ក្នុងកម្រិតបង្គួរទៅច្រើន ដោយសារព្យុះទី២១ “អេតូ”
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលនៃព្យុះទី២១ ឈ្មោះ អេតូ (ETAU) ដែលអាចបង្កជាភ្លៀងធ្លាក់នៅទូទាំងប្រទេស។
ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្ដារាជធានី ខេត្តនៅតំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង ប្រទេសកម្ពុជា នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ចំណែក ខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រខ្ពស់ៗ។
ទាក់ទងនឹងស្ថានភាពធាតុអាកាសខាងលើនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថា ព្យុះ អេតូ នឹងកកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយថមថយឥទ្ធិពលជាវិសម្ពាធ (Tropical Depression) ពេលចូលដល់ឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃដដែល ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) ពេលចូលមកភាគខាងកើតប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍