Connect with us

ក្រសួងអប់រំ សម្រេចបិទសាលារដ្ឋ និងឯកជនជាបណ្ដោះអាសន្ន ២សប្ដាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល

ភ្នំពេញ-កណ្ដាល៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅមុននេះបន្តិចថា ក្រសួងសម្រេចឱ្យសាលារៀនរដ្ឋ និងឯកជន ផ្អាកដំណើរការជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ ចំពោះសាលារដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល។

ការសម្រេចនេះ គឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ ក្នុងនោះ ក្រសួងសម្រេចឱ្យសាលារៀនត្រូវបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិកវិញ។

សូមជម្រាបថា ក្រសួងបានរកឃើញមាតាបិតា អ្នកអាណាព្យាបាលប្រមាណ ៩០០នាក់ របស់សិស្ស បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី ដែលមានរដ្ឋមន្ត្រីការបរទេសផ្ទុកកូវីដ១៩។ ក្រសួងបានឱ្យដឹងដែរថា ក្រសួងមិនមានលទ្ធភាពក្នុងការប្រមូលព័ត៌មានពីមាតាបិតា និងអ្នកអាណាព្យាបាលទាំងនោះឡើយ ដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់ពួកគាត់។

ការផ្អាកដំណើរការសាលារៀននេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួង ទើបតែអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់បើកដំណើរការឡើងវិញនៅដំណាក់កាលទី៣ នៅដើមខែវិច្ឆិកានេះ តែប៉ុណ្ណោះ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម