Connect with us

អង្គរក្សខ្មែរម្នាក់ដែលកើតកូវីដ១៩ បានប៉ះពាល់ជាមួយមនុស្សយ៉ាងតិច៧នាក់

ភ្នំពេញ៖ អង្គរក្សខ្មែរម្នាក់ ដែលឆ្លងកូវីដ១៩ ពីគណៈប្រតិភូនៃប្រទេសហុងគ្រី បានប៉ះពាល់ជាមួយមនុស្សចំនួន ០៧នាក់ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

អង្គរក្សខ្មែរខាងលើ គឺជាគ្រូបង្វឹកការ៉ាតេមួយរូប និងបានបង្វឹកកីឡាករ ០២នាក់ ព្រមទាំងបានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលិកចំនួន០៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលអ្នកទាំង៧ បានស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។

បច្ចុប្បន្ន អង្គរក្សរូបនោះ ត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ចំណែកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអង្គរក្សរូបនេះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ ប៉ុន្តែមិនទាន់ចេញលទ្ធផលនោះទេ។ ដោយឡែក អាជ្ញាធរ កំពុងបន្តស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិក និងកីឡាករទាំង២នាក់ខាងលើផងដែរ។

ទាក់ទងនឹងបញ្ហានេះ ក្រសួងបានសម្រេចផ្អាកដំណើរការសកម្មភាព និងការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម