Connect with us

បុរស ២ នាក់ធ្វើចត្តាឡីស័កថ្ងៃទី ១៣ ទើបរកឃើញថាឆ្លង COVID-19

នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសថារកឃើញអ្នកឆ្លង COVID-19 ថ្មី ២ ករណីទៀតហើយ ចំណែកអ្នកជាសះស្បើយវិញ មិនមានឡើយ។

អ្នកដែលឆ្លងថ្មីនៅថ្ងៃនេះគឺជាជនជាតិខ្មែរទាំង ២ នាក់ ក្នុងនោះ១ នាក់អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ហើយ ១ នាក់ទៀតអាយុ ៣៨ ឆ្នាំ ស្នាក់នៅភូមិរាំងដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ អ្នកទាំង ២ នាក់នោះ គឺជាអ្នកដំណើរទើបវិលពីប្រទេសជប៉ុន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជាកាលពីថ្ងៃ ២៦ តុលា ឆ្នាំ ២០២០។ តែលទ្ធផលសំណាកលើកទី២ នៃថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ទើបដឹងថា វិជ្ជមាន COVID-19 ហើយបុរសទាំងនោះ ក្រសួង បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៩៧ នាក់ (ស្ត្រី៦០នាក់ និងបុរស ២៣៦ នាក់) ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ២៨៨ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៩ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៧ និងស្ត្រី ២ នាក់៕

ប្រភព៖ Hello គ្រូពេទ្យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com