Connect with us

ខ្សែបម្រើ Phil Foden គ្រោងទទួលបានការដំឡើងប្រាក់ឈ្នួលច្រើនជាងមុន៣ដង

អង់គ្លេស៖ ខ្សែបម្រើ Phil Foden គ្រោងនឹងទទួលបានការដំឡើងប្រាក់ឈ្នួលយ៉ាងច្រើនមួយ ខណៈរូបគេត្រៀមចុះកិច្ចសន្យាថ្មីជាមួយ Man City នៅដើមឆ្នាំក្រោយ។

Foden ដែលបានបង្ហាញខ្លួនឱ្យ Man City កាលពីឆ្នាំ២០១៧ កំពុងតែក្លាយខ្លួនទៅជាកីឡាករដែលមានឱកាសលេងបានទៀតទាត់នៅរដូវកាលនេះ ស្របពេលការចាកចេញរបស់ David Silva កាន់តែផ្តល់ឱកាសច្រើន សម្រាប់រូបគេក្នុងការបង្ហាញខ្លួនជម្រើសដំបូង។

កីឡាករវ័យ២០ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ កាលពីឆ្នាំ២០១៨ ដែលគេអាចទទួលបានប្រាក់ឈ្នួលប្រមាណ ២៥,០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែការផ្តល់ជូនកុងត្រាថ្មីនាពេលខាងមុខនេះ គេអាចបានប្រាក់ឈ្នួលច្រើនជាងមុន៣ដង គឺរហូតដល់ ៧៥,០០០ ផោនក្នុងមួយសប្តាហ៍។

ជាមួយគ្នា Phil Foden ក៏នឹងត្រូវបានផ្តល់ជូននូវលក្ខខណ្ឌសំខាន់ៗជាច្រើនទៀតផងដែរ ក្នុងកិច្ចសន្យាថ្មីនេះ ខណ:ប្រធានក្លិប Man City មានជំនឿចិត្តថារូបគេនឹងយល់ព្រមបន្តអនាគតរបស់គេ នៅទឹកដី Etihad រយ:ពេលយូរមួយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម