Connect with us

David Beckham មានបំណងចង់បានខ្សែការពារ Sergio Ramos មកកាន់ក្លិប Inter Miami

អេស្ប៉ាញ៖ លោក David Beckham មានបំណងចង់បានខ្សែការពារ Sergio Ramos មកកាន់ក្លិប Inter Miami របស់ខ្លួន ពេលប្រធានក្រុម Real Madrid រូបនេះ សម្រេចចិត្តចាកចេញពីក្លិបនៅអឺរ៉ុប។

Sergio Ramos គឺជាផ្នែកដ៏សំខាន់មួយរបស់ Real Madrid ដោយបានជួយក្រុមឈ្នះពានរង្វាន់ជាច្រើនដូចជា Champions League ៤ដង ពាន La Liga ៥ដង និង Copa del Reys ២ដង ផងដែរ តាំងពីរូបគេផ្ទេរមកនៅក្នុងឆ្នាំ ២០០៥។ យ៉ាងណា កិច្ចសន្យារបស់កីឡាករវ័យ៣៤ឆ្នាំនឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខ ខណ: កិច្ចពិភាក្សារបស់គេជាមួយថ្នាក់ដឹកនាំ Real Madrid ជុំវិញការបន្តកុងត្រាថ្មី មិនទាន់មានការវិវឌ្ឍឡើយ។

ការរាយការណ៍ថ្មីមួយបានបង្ហាញថា Beckham ដែលធ្លាប់លេងជាមួយ Ramos ពីឆ្នាំ ២០០៥-០៧ បានបង្ហាញភាពជឿជាក់អាចទាក់ទាញ Ramos ឱ្យផ្លាស់មកក្លិប Inter Miami បាន។

គួរបញ្ជាក់ថា Beckham បានធ្វើការចុះហត្ថលេខាធំៗនាំយកកីឡាករជាច្រើនដូចជាអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Gonzalo Higuain និងអតីតខ្សែបម្រើ Blaise Matuidi របស់ Juventus ជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម