Connect with us

អ្នកគាំទ្រក្រុម 2NE1 នៅតែប្រកាន់គំនិតថា Park Bom ជាដើមហេតុដែលធ្វើឱ្យក្រុមរំសាយ ស្របពេលដែលនាងនៅតែបដិសេធ

កូរ៉េខាងត្បូង៖ ទោះបីជា 2NE1 បានរំសាយក្រុមអស់រយៈពេល ៤ ឆ្នាំហើយក្តី ក៏បណ្តាអ្នកគាំទ្រនៅតែស្រលាញ់ និងចងចាំរាល់បទចម្រៀង ជាពិសេសគឺសមាជិកស្រីស្អាតទាំង ៤ ដែលធ្លាប់អង្រួនឆាកយ៉ាងកក្រើនតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។

មូលហេតុដែលក្រុម 2NE1 បានរំសាយត្រូវបានមហាជនដាក់កំហុសទៅលើ Park Bom ថាជាអ្នកបំផ្លាញក្រុមខ្លួនដោយសារនាងបានប្រើប្រាស់គ្រឿងញៀន។ គួររំឭកដែរថា Park Bom បានធ្លាក់កេរ្តិ៍ឈ្មោះដល់បាត និងបានបាត់មុខពីវិស័យសិល្បៈអស់មួយរយៈផងដែរ និងទើបតែលេចមុខមកវិញកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

ទោះជាយ៉ាងណា រឿងអាស្រូវទាំងនេះត្រូវបាន Park Bom ធ្វើការបដិសេធ ដោយនាងអះអាងថា មានគេមួលបង្កាច់នាងរឿងប្រើប្រាស់គ្រឿងញៀន រីឯការរំសាយក្រុមក៏នាងបានបញ្ជាក់ដែរថា នាងមិនមែនជាដើមហេតុដែលធ្វើឱ្យក្រុម 2NE1 រលាយឡើយ តែគឺជាស្នាដៃអ្នកផ្សេងដែលបានធ្វើឱ្យការរំសាយក្រុមនេះកើតឡើង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម