Connect with us

មន្ត្រីការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុកនៅបារាំង សរុប ០៤នាក់ រកឃើញឆ្លងវីរុសកូវីដ១៩

បារាំង៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកការទូតចំនួន ២នាក់ និង បុគ្គលិកក្នុងស្រុក ចំនួន០២នាក់ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តទទួលផលទ្ធផល វិជ្ជមានកូវីដ១៩។

មន្ត្រីការទូត និងបុគ្គលិកទាំង០៤ នាក់ បានសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលបានថ្នាំតាមវេជ្ជបញ្ញាគ្រូពេទ្យបារាំង។ សូមជម្រាបថា បុគ្គលិក និងមន្ត្រីទាំង៤ គឺស្ថិតនៅប្រទេសបារាំង មិនមែននៅកម្ពុជាទេ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម