ក្លិប West Ham United ត្រៀមនាំយកកីឡាករ Moussa Dembele ពី Lyon
អង់គ្លេស៖ ក្លិប West Ham កំពុងតែត្រៀមនាំយកកីឡាករ Moussa Dembele ពីទឹកដីបារាំងខណៈដែល Lyon ត្រៀមលក់កីឡាកររូបនេះតម្លៃប្រមាណ ៣០ លានផោន។
លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមញញួរយក្សបានសម្លឹងឃើញសម្ថតភាពរបស់អតីត ខ្សែប្រយុទ្ធក្រុម Celtic រូបនេះជាយូរមកហើយមុនសម្រេចចិត្តទិញរូបគេ ដើម្បីមកជំនួសខ្សែប្រយទ្ធ Sabastian Haller ដែលលេងមិនបានល្អនៅរដូវកាលនេះចាប់តាំងពីចូលរួមជាមួយ West Ham កាលពីរដូវកាលមុន។
បច្ចុប្បន្នកីឡាករអន្តរជាតិបារាំង Dembele វ័យ ២៤ ឆ្នាំ កំពុងស្ថិតក្នុងការផ្ទេទៅកាន់ប្រទេសអង់គ្លេសជាលើកទី២ បន្ទាប់ពីក្លិប Manchester United ធ្លាប់ចង់បានកីឡាកររូបនេះកាលពីទីផ្សាដោះដូរកីឡាករបើកនាពេលកន្លងទៅ។ ទោះយ៉ាងណាក្ដីតម្លៃនៅរបស់ Dembele នឹងនៅតែជាបញ្ហាក្រុមនៅ Premier League ដែលរួមទាំង Manchester United ផងដែរ ដែលចង់បានរូបគេទៅចូលរួម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍