Connect with us

កីឡាករ ៧នាក់អាចត្រូវដកឈ្មោះចេញពីជម្រើសជាតិដាណាម៉ាកដោយសារតែការឆ្លង Covid19 ច្រើននៅអង់គ្លេស

អង់គ្លេស៖ កីឡាករចំនួន ៧ នាក់ក្នុងក្របខណ្ឌ Premier League រួមមានអ្នកចាំទី Leicester គឺ Kasper Schmeichel, ខ្សែបម្រើ Tottenham Hotspurគឺ Pierre-Emile Hojbjerg និងខ្សែការពារ Andreas Christensen របស់ក្រុមតោខៀវ Chelsea អាចត្រូវបានលុបឈ្មោះចេញពីក្រុមជម្រើសជាតិដាណឺម៉ាកដោយសារតែការឆ្លងមេរោគ COVID19 នៅអង់គ្លេសមានការកើនឡើង។

សហព័ន្ធបាល់ទាត់ដាណឺម៉ាកបានប្រកាសថាពួកគេបានកោះហៅកីឡាករថ្មីចំនួន ៩ នាក់ចូលរួមជម្រើសជាតិរបស់ពួកគេ ដើម្បីប្រកួតមិត្តភាពជាមួយស៊ុយអែត និងការប្រកួត UEFA Nation League ជាមួយអ៊ីស្លង់ និងបែលហ្ស៊ិក។
ក្រោពីកីឡាករខាងលើក៏មានកីឡាករ Jannik Vestergaard របស់ Southampton អាចខកខានចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេដូចគ្នា ដើម្បីបង្ការសម្រាប់កីឡាករដែលមកពីអង់គ្លេស។ យ៉ាងណាមិញ លោក Brendan Rodgers គ្រូបង្វឹករបស់ Leicester មានប្រសាសន៍ថា នៅពេលដែលស្ថានភាពបច្ចុប្បន្ន Schmeichel នឹងមិនធ្វើដំណើរទៅប្រទេសដាណឺម៉ាក ដើម្បីលេងនោះទេ។ ទោះយ៉ាងណាអ្នកចាំទីរូបនេះ បានធ្វើការរិះគន់ការសម្រេចចិត្តនេះថាជា“ បញ្ហានយោបាយ” ។

លោក Jose Mourinho គ្រូបង្វឹកក្រុម Tottenham បានយល់ឃើញផ្ទុយគ្នាវិញដោយលោកមានប្រសាសន៍ដែរថាខ្សែបម្រើ Hojbjerg នៅតែអាចលេងបានក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Nations League នៅក្នុងប្រទេសបែលហ្ស៊ិកបាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម