Connect with us

កូនដួលជាំពកក្បាល គួរធ្វើបែបណាទើបស្រកទៅវិញ អាចស្អំរបស់ក្តៅៗបានទេ?

ម៉ាក់ៗដែលមានកូនតូចប្រាកដជាដឹង និងជួបប្រទះបញ្ហាកូន ជល់ ឬ ដួលប៉ះទង្គិចត្រូវក្បាលរហូតបណ្ដាលឱ្យពក ជាំ ខៀវ ហើយក្តីកង្វល់របស់អាណាព្យាបាលគឺធ្វើយ៉ាងណាឱ្យដុំពក នោះស្រកទៅវិញ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែក ចំណេះដឹងករណីនេះថា បើត្រឹមស្រាល សើស្បែក មិន បោកក្បាលខ្លាំង ខ្ទាំ ហូរឈាម ឬ មាន ឈាមកក យើងអាច យកទឹកកក ឬ របស់ណាដែលត្រជាក់យកទៅស្អំដើម្បីកាត់ បន្ថយការឈឺចាប់កន្លែងរបួស និងធ្វើឱ្យស្រកបន្តិចម្ដងៗរហូតដល់ក្រាបស្មើវិញ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់ និងកូនឱ្យស្អំយូរ។

លោកបន្តទៀតថា ពេលកូនមានវ័យធំបន្តិចចាប់ពី ៣-៤ ឆ្នាំ ឡើងទៅក្រោយស្អំរបស់ត្រជាក់រួចអាចប្រើជាប្រេងលាប រឹត ដែលមានជាតិសាលីស៊ីឡាតបានវាមានប្រសិទ្ធភាពកាន់តែលឿនជាងស្អំតែមួយមុខ។

វេជ្ជបណ្ឌិត ឯកទេសទូទៅរូបនោះបានបន្ថែមទៀតថា ករណី ដួលខ្លាំងរហូតមានហូរឈាមសូមកុំប្រើរបស់ក្តៅដូចជាបាយ ពងមាន់ ពងទា ទៅស្អំព្រោះការហូរឈាមប្រាកដជាដាច់សរសៃឈាមតូចណាមួយហើយ ដូចនេះបើយើងស្អំអ្វីដែលក្រៅទៅធ្វើឱ្យសរសៃឈាមកាន់តែរីកធំ។ វិធីដ៏ត្រឹមត្រូវគឺ ត្រូវតែយកអ្វីត្រជាក់ទៅស្អំដើម្បីកាត់បន្ថយការឈឺចាប់ កាត់ បន្ថយការហូរឈាម បង្រួមសរសៃឈាម និងទឹករងៃពីខាង ក្នុង។ បន្ទាប់ពីស្អំរួចប្រហែល ១ម៉ោងយើងអាចស្អំជាមួយរបស់ក្តៅបានហើយព្រោះវាជួយឱ្យឈាម និងទឹករងៃអាច រលាយបានខ្លះ។ មួយវិញទៀតមិនថាតែដុំពកទេ បើមាន អាការៈជាំ ហើម ការស្អំរបស់ត្រជាក់គឺល្អជាង។

លោកបន្ថែមទៀតថា ករណីនេះបានតែស្រាលប៉ុណ្ណោះ ប្រសិនបើធ្ងន់ធ្ងរ ឬ បែកខ្លាំងត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដើម្បីតាមដានអាការៈ ព្រោះអាចខ្ទាំ ឬ ឈាមកកក្នុងខួរក្បាល៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com