Connect with us

Paulo Dybala បដិសេធមិនលេងឱ្យជម្រើសជាតិអាហ្សង់ទីន

បរទេស៖ ខ្សែបម្រយុទ្ធ Paulo Dybala បានបដិសេធក្នុងការមិនទៅលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន អំឡុងថ្ងៃសម្រាកអន្តរជាតិនេះ។

Dybala បានចូលលេងក្នុងនាមជាកីឡាករបម្រុងជំនួសឱ្យ Ronaldo នៅពេលដែល Juventus បានត្រឹមស្មើគ្នាជាមួយ Lazio កាលពីចុងសប្ដាហ៍កន្លង។ យ៉ាងណាមិញការមិនទៅលេងនៅជម្រើសជាតិអាចត្រូវបានគេស្មានថា Dybala កំពុងតែតាំងចិត្តជួយក្រុម Juventus ក្នុងការប្រកួតនៅក្នុងលីគ តែទោះជាយ៉ាងណាក្ដីការបដិសេធនេះ ក៏មិនទាន់ធានា១០០ភាគរយសម្រាប់កីឡាករអាហ្សង់ទីនរូបនេះដែរ។

ក្នុងនោះគ្រូបង្វឹកលោក Pirlo បានប្រាប់សារពត៍មានថា លោកគិតថាការសម្រេចចិត្តរបស់Dybalaមិនខុសទេ ដោយសារតែមានវ័យក្មេងមានឆន្ទៈចង់ជួយក្រុម។

សូមបញ្ចាក់ដែរថា អាហ្សង់ទីនមានភារកិច្ចប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកជាមួយ ប៉ារ៉ាហ្កាយនៅថ្ងៃទី១៣ និង ថ្ងៃទី១៨ ខែវិច្ឆិកា បន្តប៉ះ ប៉េរ៉ូ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម