Connect with us

រកឃើញសាលាឯកជនចំនួន០៩ និងមន្ទីរអប់រំខេត្ត ០២ និងក្លិបការ៉ាតេ ០១ មានទាក់ទងនឹងប្រតិភូហុងគ្រី

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទដែលពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី ដែលមានផ្ទុកកូវីដ១៩ បន្ថែមទៀត មានដូចជា មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លិបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩។

អ្នកនាំពាក្យបានបន្ថែមថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្ន រយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញ នៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា អ្នកពាក់ព័ន្ធនឹងប្រតិភូហុងគ្រី មានចំនួន ១១៦៦នាក់។ លទ្ធផលធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន ១១៤០នាក់ ដែលទទួលលទ្ធផល អវិជ្ជមានកូវីដ១៩, ០៤នាក់ទទួលបានវិជ្ជមាន និង ២៣នាក់ទៀត នឹងត្រូវវិភាគនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម