សត្វសុនខមួយក្បាល សុខចិត្តធ្វើដំណើរចម្ងាយ ១០០ គីឡូម៉ែត្រដល់ឈា មជើងដោយសារនឹកផ្ទះពេក
ប្រទេសចិន៖ ផីងអាន ដែលមានន័យថា សុខសុវត្ថិភាពគឺជាសត្វសុនខអាយុ ១ ឆ្នាំមួយក្បាលដែលត្រូវបានម្ចាស់យកទៅផ្ញើមិត្តភ័ក្តិនៅទីក្រុង ណានថុង ដោយផ្ទះរបស់ខ្លួននៅស្រុក ឈីតុង ត្រូវធ្វើការជួសជុលមួយរយៈ។ ក្រោយពីឃ្លាតចាកពីផ្ទះរយៈពេល ៤ ខែ ផីងអាន បានចាកចេញពីផ្ទះស្ងាត់ៗដើម្បីទៅរកម្ចាស់ដើមវិញ។
យ៉ាងណាមិញ ការបាត់ខ្លួនរបស់ ផីងអាន ត្រូវបានចុះផ្សាយតាមបណ្តាសារព័ត៌មានដើម្បីស្វែងរកសុនខមួយក្បាលនេះត្រឡប់មកវិញ។ រយៈពេល ២ សប្តាហ៍ក្រោយមក ផីងអាន ត្រូវបានប្រទះឃើញនៅស្រុក ឈីតុង ដោយមានអ្នកសង្គ្រោះដោយសារឃើញក្រញាំជើងរបស់ ផីងអាន ពោរពេញទៅដោយឈាម និងទឹកមុខស្រពាប់ស្រពោនដោយសារនឹករលឹកផ្ទះខ្លាំងពេក។
គួរបញ្ជាក់ដែរថា ផីងអាន បានព្យាយាមធ្វើដំណើរចម្ងាយ ១០០ គីឡូម៉ែត្រដើម្បីបានត្រឡប់ទៅផ្ទះវិញ។ ក្រោយអ្នកដែលបានជួយសង្គ្រោះ ផីងអាន បានធ្វើការបង្ហោះរូបភាពមួយចំនួនចូលក្នុង WeChat ដើម្បីស្វែងរកម្ចាស់ឱ្យមកទទួល ភ្លាមៗក្រោយពីទទួលបានព័ត៌មានហើយម្ចាស់របស់ ផីងអាន ក៏បានប្រញាប់ចេញទៅទទួលដើម្បីបានរស់នៅជុំគ្នាវិញ និងបានសន្យាថាមិនយកទៅផ្ញើអ្នកណាទៀតឡើយ៕
ប្រភព៖ nextshark
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍