Connect with us

Victor Lindelof ត្រូវបាន Man UTD ហាមមិនឱ្យទៅលេងនៅក្រុមជម្រើសជាតិស៊ុយអែត

អង់គ្លេស៖ ខ្សែការពារ Victor Lindelof ត្រូវបាន Man UTD ហាមមិនឱ្យទៅលេងនៅក្រុមជម្រើសជាតិស៊ុយអែតក្នុងជំនួបមិត្តភាពទល់នឹងក្រុមជម្រើសជាតិដាណឺម៉ាកនៅថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សមាគមបាល់ទាត់ស៊ុយអែត។

Lindelof ព្រមទាំងកីឡាករស៊ុយអែត៤នាក់ផ្សេងទៀត ដែលកំពុងលេងនៅអង់គ្លេសនិងស្កុតឡែនត្រូវបានក្លិបមិនអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាក ព្រោះបទបញ្ជា ចត្តាឡីស័ករបស់ប្រទេសអង់គ្លេស។

ជាក់ស្តែង អង់គ្លេសបានចេញបទបញ្ជាថ្មី ដែលបិទជើងហោះហើរមកពីប្រទេសដាណឺម៉ាក ហើយបើមានការចាំបាច់គឺត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក យ៉ាងតិច១៤ថ្ងៃ ត្បិតមានការព្រួយបារម្ភពីការចម្លងមេរោគកូវីដ១៩ពីសត្វសំពោចអឺរ៉ុប ទៅកាន់មនុស្សនៅដាណឺម៉ាក។

យ៉ាងណា ចំពោះការប្រកួតដែលស៊ុយអែតប៉ះក្រូអាត និង បារាំង ក្នុងកម្មវិធី UEFA Nations League វិញ Lindelof ព្រមទាំងអ្នកលេងនៅចក្រភពអង់គ្លេស ៤នាក់ទៀត នឹងបានមកលេងវិញ ខណៈអង់គ្លេសបន្ធូរបន្ថយវិធានការចំពោះប្រទេសស៊ុយអែត និងប្រទេសបារាំង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម