Connect with us

ព្រោះតែរវល់ពេក Kang Daniel និងសមាជិកក្រុម Twice កញ្ញា Jihyo សម្រេចចិត្តចែកផ្លូវគ្នា

កូរ៉េខាងត្បូង៖ គូស្នេហ៍តារាកូរ៉េមួយគូដែលប្រិយមិត្តជាច្រើនគាំទ្រ និងលើកឡើងថា ជាគូស្នេហ៍ដែលសក្តិសមនឹងគ្នានៅក្នុង K-pop លោក Kang Daniel និងសមាជិកក្រុម Twice កញ្ញា Jihyo បានចែកផ្លូវគ្នាជាផ្លូវការហើយ។

យោងតាមប្រភពពត៌មានបានឱ្យដឹងថា ពួកគេទាំងពីរ សម្រេចចិត្តផ្តាច់ការទាក់ទងគ្នា បន្ទាប់ពីបានបើកចំហអំពីទំនាក់ទំនងរបស់ពួកគេអស់រយៈពេល ១ ឆ្នាំ ៣ ខែមក។ មូលហេតុពីក្រោយការចែកផ្លូវនេះគឺ បណ្តាមកពីពួកគេទាំងពីររវល់ខ្លាំងពេកជាមួុយនឹងការងារផ្ទាល់ខ្លួនរបស់ពួកគេ ដែលជាហេតុធ្វើឱ្យពួកគេមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្នាទៅវិញទៅមក។

ប្រភពដដែលបានបន្តថា ពួកគេទាំងពីរយល់ថា ការផ្តោតទៅលើការងារគឺជាអ្វីដែលសំខាន់សម្រាប់ពួកគេនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម