Connect with us

ក្រសួងអប់រំ តម្រូវឱ្យបិទសាលាតាមខេត្តដែលមានបុគ្គលិក ឬសិស្ស ប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសថា សាលារៀននៅតាមបណ្ដាខេត្ត ត្រូវផ្អាកដំណើរការការសិក្សា ១៤ថ្ងៃ បើសិនជាបុគ្គលិកអប់រំ ឬសិស្សានុសិស្ស បានប៉ះបាល់ជាមួយបុគ្គលដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា។

វិធានការនេះ គឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា របស់គណៈប្រតិភូហុងគ្រី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្រសួងអប់រំ បានតម្រូវឱ្យគណៈគ្រឹះស្ថានសិក្សានានាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា ១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួងផងដែរ។ ទន្ទឹមនេះ បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរតាមលំដាប់ថ្នាក់ និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម