Connect with us

ខ្សែការពារ Trent Alexander-Arnold អាចនឹងខកខានការប្រកួតរយៈពេល៤សប្ដាហ៍

អង់គ្លេស៖ Liverpool កំពុងប្រឈមបញ្ហានៅតំបន់ការពារ ខណៈដែលកីឡាករ Trent Alexander-Arnold អាចនឹងខកខានការប្រកួតរយៈពេល៤សប្ដាហ៍ ដោយសារបញ្ហារបួស។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបង្ខំចិត្ដប្ដូរចេញនៅក្នុងវគ្គទី២ នៃការប្រកួតដែល Liverpool ស្មើគ្នាជាមួយ Man City ដោយលទ្ធផល ១-១ ដោយសារគ្រេចកំភួនជើង។

ទោះយ៉ាងណាក្ដី Liverpool មិនទាន់ប្រកាសពីពេលវេលាដែល Alexander-Arnold ត្រូវអវត្ដមាន ប៉ុន្ដែមានការរាយការណ៍ថា កីឡាករវ័យ២២ឆ្នាំ នឹងត្រូវខកខាន ៤សប្ដាហ៍។

Alexander-Arnold ត្រូវខកខានការប្រកួត Nations League ឱ្យក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងបែលហ្ស៊ិក និង អ៊ីស្លង់ ក៏ដូចជាការប្រកួតមិត្តភាព ទល់នឹង អៀរឡង់ នៅថ្ងៃព្រហស្បត្តិ៍នេះផងដែរ។

បើរបួសនេះបន្ដដល់៤សប្ដាហ៍ រូបគេត្រូវខកខានការប្រកួតនៅ Premier League ទល់នឹង Leicester, Brighton និង Wolves រួមជាមួយការប្រកួត Champions League ទល់នឹង Atalanta និង Ajax ថែមទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម