លោកត្រាំ ជាប្រធានាធិបតីអាមេរិកដំបូង ដែលមិនចិញ្ចឹមសត្វ តែលោកបៃឌិន នឹងធ្វើរឿងផ្ទុយគ្នា
អាមេរិក៖ ការឡើងកាន់តំណែងប្រធានាធិបតី របស់លោក ចូ បៃឌិន នឹងមិនត្រឹមតែធ្វើឱ្យមានការផ្លាស់ប្ដូរគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានការផ្លាស់ប្ដូរនូវបរិស្ថានជុំវិញនៅក្នុងបរិវេណសេតវិមានផងដែរ។
លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូង ក្នុងរយៈពេល១០០ឆ្នាំ ដែលមិនចិញ្ចឹមសត្វនៅសេតវិមាន។ យ៉ាងណាមិញ លោក ចូ បៃឌិន ត្រូវគេរំពឹងថា លោកនឹងនាំយកសត្វចិញ្ចឹមចំនួន ២ក្បាល ទៅកាន់សេតវិមាន ពោលគឺ ឈែម (Champ) និង ម៉េជឺ (Major) ដែលជាសុនខចិញ្ចឹមដែលលោកនឹងនាំយកពីលំនៅឋានរបស់លោកផ្ទាល់តែម្ដង។
មិនទាន់ចូលដល់សេតវិមានផង សុនខទាំងពីរក្បាល មានអ្នកតាមដាននៅក្នុងបណ្ដាញសង្គមរាប់ម៉ឺននាក់ ក្នុងប្រព័ន្ធទ្វីតធឺ។ ឈែម និង ម៉េជឺ ជាសំណព្វចិត្តរបស់លោក ចូ បៃឌិន ។ លោក បៃឌិន បានយក ឈែម មកចិញ្ចឹមពេលវានៅតូច កាលពីលោកជាអនុប្រធានាធិបតី ក្នុងឆ្នាំ២០០៨។ ចំណែកភរិយារបស់លោក គឺលោកស្រី ជីល (Jill) បានគាំទ្រលោក បៃឌិន ដែលចិញ្ចឹមឈែម។
ឈ្មោះឈែមនេះ ត្រូវបានចៅរបស់លោក បៃឌិន ជាអ្នកដាក់ឱ្យសុនខខាងលើ។ ដោយឡែក ម៉េជឺ គឺជាសុនខដែលគ្មានម្ចាស់ ហើយលោក បៃឌិន បានយកមកចិញ្ចឹមនៅឆ្នាំ២០១៨ ពីសមាគមអ្នកស្រឡាញ់សត្វរដ្ឋ Delaware ៕
ប្រភព៖ BBC
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍