ទឹកចិត្តម្ចាស់ផ្ទះមួយកន្លែងបានដាក់ធុងទឹក និងសាប៊ូឱ្យប្រើប្រាស់ជាសាធារណៈដើម្បីបង្ការការរីករាលដាលវីរុសកូវីដ១៩ក្នុងសហគមន៍
ភ្នំពេញ៖ យោងតាមគណនីបណ្តាញសង្គមមួយឈ្មោះ Chenda Ly បានបង្ហាញរូបភាពចំនួន ២ សន្លឹកដោយភ្ជាប់ជាមួយពាក្យពេចន៍កោតសរសើរចំពោះទឹកចិត្តដល់ផ្ទះមួយកន្លែងស្ថិតនៅចំណុចស្តុបអូរឫស្សី២ ផ្លូវលេខ១៦១ ផ្ទះលេខ៩៥E0 បានបំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសម្អាតដៃដោយដាក់ឱ្យប្រើប្រាស់ជាសាធាណរៈដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
បញ្ហាកូវីដ១៩ ជាក្តីព្រួយបារម្ភមួយដែលគ្រប់គ្នាទូទាំងពិភពលោកកំពុងប្រឈម និងរកដំណោះស្រាយដែលបានអូសបន្លាយមកអស់រយៈពេលជិត ១ ឆ្នាំមកហើយ។ ត្បិតនៅក្នុងប្រទេសកម្ពុជាមិនទាន់ប្រឈមនឹងបញ្ហាធំដុំក៏ដោយ យ៉ាងណាយើងទាំងអស់គ្នាត្រូវតែប្រកាន់ខ្ជាប់រក្សាអនាម័យឱ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ចៀសវាងការឆ្លងជាសហគមន៍ដែលយើងមិនអាចមើលឃើញនៅថ្ងៃអនាគត៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍