Connect with us

ទោះបានឡើងមកឈរលេខ៣ក្នុងតារាងពិន្ទុ Premier League គ្រូ Chelsea ទទូចឱ្យកូនក្រុមបង្កើនការប្រុងប្រយ័ត្ន

អង់គ្លេស៖ លោក Frank Lampard គ្រូបង្វឹក Chelsea បានព្រមានកូនក្រុមរបស់ខ្លួនថា មិនត្រូវសប្បាយនឹងជ័យជម្នះភ្លេចខ្លួននោះទេ បើទោះពួកគេបានឡើងមកឈរនៅលេខរៀងទី៣នៅលើតារាងពិន្ទុ Premier League និងបន្ថែមស្ថិតិមិនដែលចាញ់របស់ខ្លួនឡើងដល់១១ប្រកួតក៏ដោយ។

Chelsea បានយកឈ្នះ Sheffield United ក្នុងលទ្ធផល ៤-១ នៅទឹកដី Stamford Bridge ដោយមានគម្លាតពីក្រុមកំពូលតារាងត្រឹម១ពិន្ទុប៉ុណ្ណោះ ហើយកីឡាករ Tammy Abraham, Ben Chilwell, Thiago Silva និង Timo Werner សុទ្ធតែរកបានម្នាក់១គ្រាប់។

ស្របពេលដែលកីឡាករ David McGoldrick រកបាន១ គ្រាប់ជួយឱ្យក្រុមភ្ញៀវនាំមុខមុននោះ ក្រុម Chelsea របស់លោក Lampard ហាក់ដូចជាបង្ហាញភាពរឹងមាំ ហើយបានធ្វើការវាយបកភ្លាមៗផងដែរ។

Chelsea ទើបនឹងចាញ់១ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ស្របពេលពួកគេបានចំណាយប្រាក់២២០លានផោនកាលពីរដូវក្តៅ ដើម្បីជ្រើសរើសកីឡាករថ្មី ប៉ុន្តែគ្រូបង្វឹកក្រុមតោខៀវរូបនេះបានប្រាប់កីឡាកររបស់លោកកុំឱ្យមោទនភាពខ្លាំងពេក។ លោកបញ្ជាក់ថា ក្រុមរបស់លោកមិនទាន់កាត់បន្ថយគម្លាតពីក្រុមខ្លាំងនៅក្របខណ្ឌ Premier League នៅឡើយទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម