គ្រូជម្រើសជាតិបារាំង បញ្ចាក់ពីស្ថានភាព Pogba លេងមិនល្អនៅ Manchester United
អង់គ្លេស៖ ខ្សែបម្រើ Paul Pogba កំពុងទទួលរងការរិះគន់ពីទម្រង់លេងនៅដើមរដូវកាលនេះ ស្របពេលរូបគេក៏មិនសូវសប្បាយចិត្ដទៅនឹងស្ថានភាពរបស់គេនៅក្លិបបិសាចក្រហម Manchester United, នេះបើតាមលោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង។
កាលពីចុងសប្ដាហ៍កន្លងទៅលោក Ole Gunnar Solskjare បានដាក់រូបគេស្ថិតនៅកៅអីបម្រុង ក្នុងការប្រកួតដែល United ឈ្នះ Everton ១-៣ ដែលធ្វើឱ្យរូបគេបាត់បងកៅអីជម្រើសដំបូងនៅក្នុងក្លិប ។ យ៉ាងណាក្ដី ទោះលេងមិនសូវបានល្អតែ Pogba ស្ថិតក្នុងបញ្ជីក្រុមមាន់គកបារាំងក្នុងការប្រកួតទល់នឹង ហ្វាំងឡង់, ព័រទុយហ្គាល់ និងស៊ុយអែត ផងដែរក្រោមការដឹកនាំរបស់លោក Deschamps ។
លោក Deschamps ក៏បាននិយាយផងដែរថា Pogba កំពុងស្ថិតក្នុងស្ថានភាពដែលរូបគេមិនសប្បាយចិត្ដជាមួយក្លិបរបស់គេ, អាចមកពីមិនសូវបានលេង ឬក៏អាចជាការលេងខុសតួនាទីរបស់គេ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍