Connect with us

គ្រួសារកូនភ្លោះ៣នាក់ នៅខេត្តសៀមរាប ទទួលអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

សៀមរាប៖ គ្រួសារកូនភ្លោះ៣នាក់ គ្រួសារទី១- សម្រាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀល នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលមានឪពុកឈ្មោះ ឡាន់ គឹមលាង អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ តយ រ៉ានី អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងមានកូនក្នុងបន្ទុកមុនជាប្រុសចំនួន២នាក់ និង គ្រួសារទី២- សម្រាលនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤រសៀល នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលឪពុកឈ្មោះ តឹក តួន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ រស់ ម៉ាច អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

អំណោយនេះ បានផ្ដល់ជូនតាមរយៈលោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម , ទឹកដោះគោ០២កេស , ស្ករស០៥គីឡូក្រោម , ក្រម៉ា០២ , សារ៉ុង០២ និងថវិកាចំនួន៥លានរៀល ។

លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម