រកឃើញស្ត្រីបរទេសម្នាក់ផ្ទុកកូវីដ១៩ តែមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិច្ឆិកា
ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសថាមានអ្នកឆ្លង COVID-19 បន្ថែម ១ ករណីទៀតហើយ ដែលជាជនជាតិអាមេរិក ប៉ុន្តែគាត់មិនមែនជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឡើយ។
ស្ដ្រីដែលឆ្លងកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិក ស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជាកាលពីថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លទ្ធផលតេស្តលើកទី១របស់ស្ដ្រីរូបនេះ គឺអវិជ្ជមាន រហូតទាល់តែលទ្ធផលតេស្តលើកទី២ ទើបរកឃើញវិជ្ជមាន COVID-19 ដែលចេញដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបច្ចុប្បន្នក្រសួងឱ្យគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យតែម្ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជា មាន ៣០១ នាក់ (ស្ត្រី៦១ នាក់ និងបុរស ២៤០ នាក់) ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ២៨៨ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ១៣ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ១០ និងស្ត្រី ៣ នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍