Connect with us

ខ្សែការពារ Luke Shaw ត្រូវសម្រាកមិនបានលេងរយៈពេល១ខែ ដោយសាររបួស

អង់គ្លេស៖ ខ្សែការពារ Luke Shaw ត្រូវសម្រាកមិនបានលេងរយៈពេល១ខែ ដោយសារតែមានរបួសសរសៃពួរ។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC។

កីឡាករវ័យ២៥ឆ្នាំ បានទទួលរងរបួសអំឡុងពេល Man UTD ឈ្នះ Everton ៣-១ នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
Luke Shaw បានបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហម ១០ប្រកួតហើយក្នុងរដូវកាលថ្មីនេះ។

របួសនេះក៏ធ្វើឱ្យ រូបគេត្រូវអវត្តមានក្នុងការប្រកួតពាន Premier League ទល់នឹង West Brom, Southampton និង West Ham ក៏ដូចជាពាន Champions League ជាមួយ Istanbul Basaksehir, PSG និង RB Leipzig ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម