ខ្សែប្រយុទ្ធ Martin Braithwaite និងកីឡាករដាណឺម៉ាក៧រូបទៀត ត្រូវដាក់ខ្លួនដាច់ដោយឡែកព្រោះកូវីដ១៩
អេស្ប៉ាញ៖ ប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា ខ្សែប្រយុទ្ធ Martin Braithwaite របស់ Barcelona កីឡាករជម្រើសជាតិដាណឺម៉ាក៧រូបទៀត រួមទាំងក្រុមការងាររបស់គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវបានដាក់ខ្លួននៅដាច់ដោយឡែកក្នុងសណ្ឋាគារមួយ ក្រោយពីមានសមាជិកពីររូប រកឃើញថាបានឆ្លង កូវីដ១៩ កាលពីថ្ងៃចន្ទ។
កីឡាករ Robert Skov និង គ្រូបង្វឹកកាយសម្បទា ធ្វើតេស្ដវិជ្ជមានជំងឺខាងលើនេះ ហើយក្រុមជម្រើសជាតិដាណឺម៉ាក បានចាត់វិធានការទៅលើអ្នកដែលបានប៉ះពាល់ជាមួយពួកគេ ឱ្យនៅដាច់ដោយឡែក ដែលក្នុងនោះមាន Braithwaite ម្នាក់ដែរ។
ក្នុងចំណោមអ្នកទាំងនោះ គ្មាននរណាម្នាក់ដែលនឹងត្រូវមានវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិស៊ុយអែត នាយប់ថ្ងៃពុធនេះទេ។
យ៉ាងណាក្ដី ពួកគេអាចត្រលប់មកចូលរួមវិញបាន សម្រាប់ការប្រកួតបន្ទាប់ នៅពេលរកឃើញថា ពួកគេធ្វើតេស្ដអវិជ្ជមាន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍